វិធីនិងកម្រិតប្រើប្រាស់ដង្ហិត
១/ កែទល់លាមក ឬសម្រួលការបន្ទោរបង់
-ផ្កា ១-៣ ទង ស្រុស បរិភោគជាអន្លក់
-ស្លឹក ៨-១២ សន្លឹក ហាន់ ហាល ឬ លីងអោយក្រៀមឆុងជាតែ ពិសារម្តង១ពែងដាក់អំបិលចូលបន្តិច ឬបុកស្លឹកក្រៀមអោយម៉ត់លុញជាមួយទឹកឃ្មំ ប៉ុនៗកូនដៃលេបម្តង ៣គ្រាប់មុនចូលគេង។
-គ្រាប់ លីងអោយលឿងឆុងតែពិសារដូចគ្នា
២/រក្សារោគសើស្បែក ( ស្រែង )
យកស្លឹកស្រស់បុកអោយម៉ត់ ដាក់អំបិលឬកំបោរចូលបន្តិចរួចលាបលើកន្លែងកើត ១ថ្ងៃ២ដងរហូតជា លាបត ៧ថ្ងៃទៀត ។
រក្សាបូសឬពងខ្ទុះ ប្រើស្លឹកស្រស់ទាំងធាង ១ក្តាប់ដាក់ទឹកល្មមលិចស្ងោរអោយនៅ១/៣យកទៅលាងកន្លែងកើត ឬដាំទឹកមុជក៏បាន។ គុណប្រយោជន៍របស់ដង្ហិត មាន- ជំនួយបេះដូង អោយលោតប្រក្រតី , ឬស ជួយអោយឃ្លានបាយ បញ្ចុះខ្លាញ់ក្នុងឈាម, សម្ពាធឈាមខ្ពស់, អាការៈគេងមិនលក់ (គ្រាប់ ) … ពិសារតែដង្ហិត១ថ្ងៃ៣ដងមុនអាហាររយៈពេល៣សប្តាហ៍នឹងជួយបញ្ចុះជាតិស្ករក្នុងឈាមបាន នៅពេលដែលចុះនៅប្រក្រតីហើយត្រូវត្រូវបន្ត៣សប្តាហ៍ទៀតនឹងបានស្បើយពីជម្ងឺទឹកនោមផ្អែម។ ចំណាំ ៈ មិនគួរប្រើប្រាស់ ដង្ហិតក្នុងបរិមាណខ្ពស់ក្នងរយៈពេលយូរទេ ។ មិនគួរប្រើជាមួយស្ត្រីមានគត៌ និងកុមារអាយុក្រោម១២ឆ្នាំដែរ។ស្លឹក ឬគ្រាប់ គួរលីង ឬហាលអោយក្រៀមដែរ ៕
ឯកសារអះអាង ៈ ( Medical Plants Thailand )ប្រភព facebook The Memories
0 Response to "អត្ថប្រយោជន៏ និង កម្រិតប្រើប្រាស់ដើមដង្ហិត - Cassia alata (L.) Roxb"
Post a Comment