Home » Health care
» ប៊ីចេងត្រូវបានគេបញ្ចូលទៅក្នុងបញ្ជីនៃគ្រឿងផ្សំដែលមានគ្រោះថ្នាក់បំផុតទាំង១០
ប៊ីចេងត្រូវបានគេបញ្ចូលទៅក្នុងបញ្ជីនៃគ្រឿងផ្សំដែលមានគ្រោះថ្នាក់បំផុតទាំង១០
មនុស្សជាច្រើនបានជួបប្រទះផលប៉ះពាល់អវិជ្ជមានពីការទទួលទានប៊ីចេង។ ផលរំខានអាចរួមមានពិការភាព មិនអាចដកដង្ហើម មានអារម្មរណ៏ចាក់លើស្បែកឆៀបៗ និងហើម។
ប្រតិកម្មអវិជ្ជមានអាចនឹងធ្ងន់ធ្ងរ ដែលការប្រើប្រាស់ប៊ីចេងអាចនឹងបណ្តាលអោយស្លាប់បានសំរាប់មនុស្សមួយចំនួន។ ចំពោះហេតុផលនេះហើយទើបភោជនីយដ្ឋាន និងក្រុមហ៊ុនផលិតម្ហូបអាហារក្នុងទទួលខុសត្រូវសង្គមបានសំរេចមិនបន្តប្រើប៊ីចេងដើម្បីបង្កើនរសជាតិមុខម្ហូបទៀតនោះទេ ដោយជំនួសវិញដោយការប្រើគ្រឿងផ្សំធម្មជាតិវិញ។ តែជាអកុសលភោជនីយដ្ឋាន និងរោងចក្រផលិតអាហារខ្លះនៅតែបន្តប្រើប៊ីចេងនៅឡើយ។ ជាធម្មតាប៊ីចេងប្រើយ៉ាងច្រើននៅក្នុងអាហារជាគ្រឿងក្លែម។ ព័ត៌មានដែលមិនត្រឹមត្រូវមួយចំនួនបានលើកឡើងថាប៊ីចេងគឺបានមកពីធម្មជាតិដូច្នេះវាគឺមានសុវត្ថិភាព។ ខណៈពេលដែលវាគឺជាការពិតដែលថាធាតុផ្សំនៃប៊ីចេង(glutamate)ដែលមិនទាន់កែច្នៃគឺមាននៅក្នុងអាហារមួយចំនួននេះគឺមិនទាក់ទងនៅនឹងសុវត្ថិភាពនៃប៊ីចេងឡើយ។ វាគឺដូចគ្នាផងដែរដោយសារតែសារធាតុកូកាអ៊ីនគឺមាននៅក្នុងធម្មជាតិ នៅក្នុងស្លឹកកូកាមិនមានន័យថាកូកាអ៊ីនឆៅគឺមានសុវត្ថិភាពនោះទេ។ ផ្កាកញ្ឆាដ៏ស្រស់ស្អាតហាក់ដូចជាគ្មានការបង្កគ្រោះថ្នាក់ឡើយ តែវាជាប្រភពនៃអាភៀន ហេរ៉ូអ៊ីន និងការញៀនអាភៀន និងគ្រឿងញៀនជាច្រើនទៀតដូចជាម៉កហ្វីន និងកូដេអ៊ីនជាដើម។ ថ្នាំជក់គឺជារុក្ខជាតិគ្មានការបង្កគ្រោះថ្នាក់ដែលដុះនៅក្នុងធម្មជាតិប៉ុន្តែនៅពេលដែលជក់បារី ឬប្រើថ្នាំជក់វាអាចបង្កអោយមានជំងឺមហារីក។ ដោយសារតែធាតុផ្សំនៃប៊ីចេង(glutamates) ក៏មាននៅក្នុងធម្មជាតិតែក៏មិនមានសុវត្ថិភាពបើទោះបីក្នុងបរិមាណតិចក៏ដោយ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដោយ UHR បានអោយដឹងថាប៊ីចេងអាចបណ្តាលអោយមានការខូចខាតដល់កោសិកាខួរក្បាលបើទោះជាពួកវាត្រូវបានរកឃើញក្នុងបរិមាណតិចនៅក្នុងអាហារធម្មជាតិក៏ដោយ។ ចំពោះហេតុផលនេះហើយទើបប៊ីចេងត្រូវបាន UHR ដាក់ចូលទៅក្នុងបញ្ជីនៃគ្រឿងផ្សំទាំង១០ដែលមានគ្រោះថ្នាក់បំផុត៕ប្រភព
Subscribe to:
Post Comments (Atom)
Interest relate
loading...
Entri Populer
-
សក់ពោតគឺជា ឱសថបុរាណមួយប្រភេទ ផ្សេងទៀតដែលមានប្រសិទ្ធអស្ចារ្យ ។ វាប្រើជាថ្នាំ បញ្ចុះទឹកនោម ហើយវាក៏អាចជួយ បញ្ហាដែល ទាក់ទងទៅនឹង ប្លោកនោម និង តំរ...
-
ចំនួនសិស្សដែលប្រលងជាប់ទទួលបាននិន្ទេស A មានការកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំនេះ បើប្រៀបធៀបកាលពីឆ្នាំទៅ មានត្រឹមតែ ១១នាក់តែប៉ុន្នោះ ប៉ុន...
-
ទីក្រុង Zhengzhou កាលពីម្សិលមិញ មានរឿងអកុសលមួយបណ្តាលឱ្យក្មេងប្រុសអាយុពីរឆ្នាំបានស្លាប់ដោយសារក្មេងនោះបាន រត់ចូលឡានប្រភេទ SUV ខណះពេលម្តាយរបស...
-
តារា facebook កញ្ញា អូន ឆវី បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង និងហួសចិត្ត ដោយនាងបានបង្ហោះរូបភាពសិចស៊ី រហូតហ៊ាន បញ្ចេញនូវសុដនទាំងគូរ ដ...
-
ដង្ហិត ( RINGWORM BUSH ) ឈ្មោះវិទ្យាសាស្ត្រ ៈ Cassia alata (L.) Roxb. វចនានុក្រមសម្តេចជួន ណាត > ឈ្មោះ ឈើ តូច ស្លឹក ប្រើ ជា ថ្នាំ ស្រែង , ...
-
See You Again by Chinese instrument ពិនចិនជួយShareប្រសិនបើអ្នកគិតថាពិរោះ Posted by Troll យល់ចិត្ត on Sunday, September 20, 2015
-
The Next Generation of Transportation! Posted by World Bulletin on Sunday, April 12, 2015
-
ដំណាំសណ្តែកផ្កាយ (Plukenetia volubilis ) ជាដំណាំសំបូរទៅដោយសារធាតុ Omega 3 , Omega 6 omega 9 ជាសាធាតុដែលមានតំរូវការច្រើនក្នុងទីផ្សារ ហើយក្នុង...
-
សើចទៀតហើយ ធានាថាសើចហ្មង!Like pageដើម្បីទទួលបានClipថ្មីៗ Posted by ប្រុសស្អាត Global News on Friday, October 9, 2015
-
មជ្ឈដ្ឋានវិទ្យាសាស្ត្រ ទើបនឹងរកឃើញអំពីប្រសិទ្ធភាពដ៏អស្ចារ្យរបស់ផ្លែទៀបបារាំង ក្នុងការកម្ទេចកោសិកាមហា រីកកំណាច។ ថ្មីៗនេះ ទស្សនាវដ្តីដ៏ល្បីឈ...
0 Response to "ប៊ីចេងត្រូវបានគេបញ្ចូលទៅក្នុងបញ្ជីនៃគ្រឿងផ្សំដែលមានគ្រោះថ្នាក់បំផុតទាំង១០"
Post a Comment