-->

អត្ថប្រយោជន៏សក់ពោត ជួយព្យាបាលជំងី

សក់ពោតគឺជា ឱសថបុរាណមួយប្រភេទ ផ្សេងទៀតដែលមានប្រសិទ្ធអស្ចារ្យ ។ វាប្រើជាថ្នាំ បញ្ចុះទឹកនោម ហើយវាក៏អាចជួយ បញ្ហាដែល ទាក់ទងទៅនឹង ប្លោកនោម និង តំរងនោម, ការធាត់ជ្រុល, ការហើមខ្លួន (ដែលមកពីការដក់ទឹក នៅកន្លែងណាមួយក្នុងខ្លួន), អាចដោះស្រាយជាមួយ បញ្ហាក្រពេញប្រូស្តាត, សំពាធឈាមចុះខ្សោយ និងការពារ ការកើតមានជំងឺគ្រួស ក្នុងតំរងនោម ជាដើម ។ វាអាចបង្កើនដំណើរការ នៃការបន្សាបជាតិពុល នៅក្នុងរាងកាយ ហើយវាដើរតួរ យ៉ាងល្អនៅពេលដែល មានបញ្ហារលាកសន្លាក់ និង ការរលាកតាមគ្រលាក់ឆ្អឹង (រឺគេហៅថា រោគប្រគ្រីវ) ។
គ្រឿងផ្សំដែលត្រូវប្រើជាមួយ សក់ពោតមាន ៖
- សក់ពោត ១/៤ ពែង រឺ សក់ពោតក្រៀម ២ ស្លាបព្រា
- ទឹក ២០០មីលីត្រ
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ

វិធីធ្វើ៖
- ដាំទៅអោយពុះ ហើយចាក់សក់ពោតចូល ។ បិទគំរប់ឆ្នាំង ហើយទុកវាចោល ប្រមាណ ៥នាទី ។ ត្រងយកទឹក ទុកប្រើពេលក្រោយទៀត (ប្រសិនជាអ្នក ឧស្សាហ៍ធ្វើ ភ្លាមផឹកភ្លាមក៏បាន) ។ អ្នកអាចបន្ថែម ទឹកក្រូចឆ្មារបន្តិច រឺ ទឹកឃ្មុំ ប្រសិនជាចង់ប្រើវា ដើម្បីអោយមានរសជាតិ ។
វិធីនៃការប្រើ៖
ផឹកទឹកតែ (ទឹកសក់ពោត) នេះមួយថ្ងៃ ១ ពែង សំរាប់រយៈពេល ១០ថ្ងៃ ។ ក្នុងករណី ការហើមរលាកធ្ងន់ធ្ងរ អ្នកអាចផឹកវា ៣ ពែងក្នុងមួយថ្ងៃ ជាប្រចាំ ៕ប្រភព

0 Response to "អត្ថប្រយោជន៏សក់ពោត ជួយព្យាបាលជំងី"

Post a Comment

Interest relate

loading...

Entri Populer