ផ្លយ បង្ហោះវីដេអូ ចំអកដល់ ប៉ាគីអៅ ដែលសន្លប់ដោយសារ កណ្តាប់ដៃ របស់កីឡាករម៉ាកេះ
កីឡាករប្រដាល់របស់អាមេរិក មិនធ្លាប់ស្គាល់ពាក្យថា ចាញ់ ហ្វ្លយ មេវ៉េដឺ បានបង្ហោះវីដេអូខ្លីមួយមានការកាត់ត
រូបភាពវីដេអូស្តេចប្រដាល់ហ្វីលីពីន ម៉ានី ប៉ាគីអៅ ដែលត្រូវបានកីឡាករ របស់មិចស៊ីកកូ ចន ម៉ានូអេល ម៉ាកេះ វាយឲ្យសន្លប់ ដោយក្នុងនោះ ហាក់បង្ហាញពីការចំអក ព្រោះមានការកាត់តដាក់ រូបសន្លប់ដដែលៗ ជាមួយនឹង
ចម្រៀង Another One Bites the Dust ដែលច្រៀងដោយ Queen។ការបង្ហោះវីដេអូចំអកនេះ ធ្វើឡើង
បន្ទាប់ពីប៉ាគីអៅ ប្រាប់ដល់អ្នកគាំទ្រ ទូទាំងពិភពលោក ថាចង់វាយជាមួយ ហ្វ្លយ មេវ៉េដឺ ក្រោយពីបានយកឈ្នះ កីឡាករអាមេរិក គ្រីស អាជឺរី ដែលទើបតែស្គាល់ពាក្យថាចាញ់ ពេលជួបប៉ាគីអៅ អំឡុងការប្រកួត កាលពីថ្ងៃអាទិត្យ
កន្លងទៅ។ប៉ាគីអៅ និយាយថាការប្រកួតរវាងរូបគេ និងហ្វ្លយគួរតែមានកើតមាន ព្រោះមនុស្សទូទាំងពិភពលោក
ចង់ឃើញ៕From everyday.com.kh
Subscribe to:
Post Comments (Atom)
Interest relate
loading...
0 Response to "ផ្លយ បង្ហោះវីដេអូ ចំអកដល់ ប៉ាគីអៅ ដែលសន្លប់ដោយសារ កណ្តាប់ដៃ របស់កីឡាករម៉ាកេះ"
Post a Comment