-->

ទៀបបារាំងអាចកម្ទេចមហារីកជាង១ម៉ឺនដង

មជ្ឈដ្ឋានវិទ្យាសាស្ត្រ ទើបនឹងរកឃើញអំពីប្រសិទ្ធភាពដ៏​អស្ចារ្យរបស់ផ្លែទៀបបារាំង ក្នុងការកម្ទេចកោសិកាមហា​ រីកកំណាច។ ថ្មីៗនេះ ទស្សនាវដ្តីដ៏ល្បីឈ្មោះមួយរបស់កូរ៉េខាងត្បូង គឺ Journal of Natural Products បានចុះផ្សាយគម្រោង ស្រាវជ្រាវដែលក្នុង​នោះ អ្នកស្រាវជ្រាវ បានបង្ហាញឱ្យដឹង​ ថា ទឹកផ្លែទៀបបារាំង មានលទ្ធភាពកម្ទេចកោសិកាមហា​​ រីក​ខ្ពស់ ជាង១០.០០០ ដង បើធៀបនឹងវិធីព្យាបាលគីមី ដោយមិនធ្វើឱ្យអន្តរាយកោសិកាល្អៗ និងពុំមានឥទ្ធិពល​ បន្ទាប់បន្សំ។ ព័ត៌មាននេះ បានផ្តល់ក្តីសង្ឃឹមថ្មី ចំពោះ អ្នក​ជំងឺមហារីកទាំងឡាយ។ ដូចអត្ថបទចុះផ្សាយលើទស្សនាវដ្តី តាំងពីឆ្នាំ១៩៧៦ វិទ្យាស្ថានមហារីកជាតិអាមេរិក បានដំណើរការស្រាវជ្រាវ ដំបូង អំពីផ្លែឈើនេះ។ លទ្ធផលបានបង្ហាញថា ស្លឹកនិងដើមរបស់ទៀបបារាំង មានលទ្ធ​ភាពកម្ទេចយ៉ាងមានប្រសិទ្ធ ភាព លើពពួកកោសិកាមហារីកកំណាច។ អាស្រ័យដោយមានប្រភពធម្មជាតិ ហេតុនេះទឹកទៀបបារាំង ពុំត្រឹមតែមិនបង្កឥទ្ធិពលបន្ទាប់បន្សំ ដូចជា ក្អួតចង្អោរ ស្រកទម្ងន់ និងជ្រុះសក់ តែនៅជួយអ្នកជំងឺ មានសុខភាពល្អជាង ក្នុងដំណើរការព្យាបាលជំងឺមហារីក ដោយសារ​ក្នុង​ប្រភេទសារជាតិពិសេសរបស់ផ្លែទៀបបារាំង មានសមត្ថភាពការពារប្រព័ន្ធអង្គបដិបក្ខសរីរាង្គ និងជួយ​បញ្ចៀសបាន ជំងឺឆ្លងមួយចំនួន ប្រឆាំងបាក់តេរីឆ្លងផ្សិត ប្រឆាំងអតិសុខុមប្រាណផ្លូវពោះវៀន និងព្រូនតេនញ៉ា បញ្ចុះសម្ពាធឈាម ប្រឆាំងរោគផ្លូវចិត្ត និងច្របូកច្របល់ស្មារតី។ ក្រៅពីលទ្ធផលនៃការស្រាវជ្រាវនោះ ត្រូវបានចុះផ្សាយលើទស្សនាវដ្តី Journal of Natural Products ការស្រាវជ្រាវ​មួយផ្សេងរបស់សកលវិទ្យាល័យអាមេរិក ក៏បានរកឃើញថា ស្លឹកទៀបបារាំង មានលទ្ធភាពកម្ទេចកោសិកាកំណាច​របស់ជំងឺមហារីកផ្សេងៗគ្នាជាច្រើន ដូចជា មហារីកពោះវៀន មហារីកដោះ ក្រពេញប្រូស្តាត សួត និងក្រពេញ​ លំពែង៕ប្រភព & www.wahyu-wawa.com
វិធីធ្វើថ្នាំព្យាបាល
វិធីធ្វើជាឆ្នាំងាយបំផុត គឺបេះស្លឹកទៀបបារាំងមកដាំទឹករម្ងាស់ឱ្យខាប់ រហូតទឹកក្លាយជាពណ៌ខ្មៅ រួចយកមកផឹកជារៀងរាល់ថ្ងៃ មួយថ្ងៃផឹក ៣ ពេល នឹងអាចព្យាបាលជម្ងឺមហារីកឱ្យជាដាច់បាន។ប្រភព facebook

0 Response to "ទៀបបារាំងអាចកម្ទេចមហារីកជាង១ម៉ឺនដង"

Post a Comment

Interest relate

loading...

Entri Populer