Home » Technic
» សិស្សថ្នាក់ទី១០បង្កើតវិទ្យុបានជាង ៤០ប៉ុស្តិ៍ បង្កើតទូរសព្ទនិង ឧបករណ៍ជាច្រើន
សិស្សថ្នាក់ទី១០បង្កើតវិទ្យុបានជាង ៤០ប៉ុស្តិ៍ បង្កើតទូរសព្ទនិង ឧបករណ៍ជាច្រើន
“អ្នកវិទ្យាសាស្ត្រវ័យក្មេង” មួយក្រុមដែលមានគ្នា ១២នាក់ នៃវិទ្យាល័យហ៊ុន សែន វត្តស្វាយ ក្រុងសៀមរាបបង្កើតបានវិទ្យុជាង ៤០ ប៉ុស្តិ៍ បង្កើតបានទូរសព្ទប្រើខ្សែនិយាយទាក់ទងគ្នា ឧបករណ៍ពង្រីក ឧបករណ៍កែវយឺត ឧបករណ៍បំពងសំឡេង ពិល អំពូលភ្លើង និង ឧបករណ៍ជាច្រើនទៀត។
ស ហុកលី ប្រធានក្រុមអ្នកវិទ្យាសាស្ត្រាវ័យក្មេងបានរៀបរាប់ត្រួសៗថា “ខ្ញុំនិងក្រុមមានការតាំងចិត្តខ្ពស់ទម្រាំបានប៉ុណ្ណឹង”។ សិស្សថ្នាក់ទី១០រូបនេះបន្តទៀតថា ដំបូងឡើយក្រមមានគ្នារហូតដល់ ២១ នាក់កាលនៅរៀនថ្នាក់ទី៩ ប៉ុន្តែអ្នកខ្លះមិនមានឆន្ទៈគ្រប់គ្រាន់ក៏ជម្រុះនៅសល់ត្រឹម ១២ នាក់ប៉ុណ្ណេះនាពេលនេះ។ ទាំង១២នាក់នេះ គឺជ្រើសថ្មីខ្លះនិងចាស់ខ្លះក្នុងនោះអ្នកចាស់មួយចំនួនធំមិនជាប់នៅក្នុងក្រុមឡើយ។
មុនដល់ដំណាក់កាលដែលបង្កើតវត្ថុនានាខាងលើ ក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេងមិនមានកន្លែងទេពោលពិសោធន៍នៅក្រោមផ្ទះ នៅវត្ត ឬ ទីវាលជាដើម។ ប៉ុន្តែរហូតដល់ខែធ្នូ ឆ្នាំ ២០១៤ ទើប លោកនាយក ព្រមទាំងនាយករងវិទ្យាល័យ ហ៊ុន សែន វត្តស្វាយបានប្រគល់ថ្នាក់រៀនមួយដាច់ដោយឡែកសម្រាប់ការពិសោធន៍នានា។
ការតាំងចិត្តនៅមិនទាន់អស់នៅឡើយទេ ដោយ ហុកលី រួមទាំងសមាជិក ១១ នាក់ផ្សេងទៀតនឹងធ្វើតេស្តបង្កើតឧបករណ៍ថ្មីៗ ដូចជាទូរសព្ទអត់ខ្សែ ដែលកំពុងតែសិក្សា និងស្វែងរកអ្វីដែលជឿនលឿនដូចបច្ចុប្បន្ន។
ទាក់ទិនបញ្ហានេះអ្នកគ្រូ សុខ ហ៊ុច នាយិការងនៃវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ បានលើកឡើងថា “ខ្ញុំគិត…បើយើងមានបន្ទប់ពិសោធន៍ ឬ ឧបករណ៍ពិសោធន៍ត្រឹមត្រូវ។ បច្ចុប្បន្ន យើងខ្ញុំបានប្រគល់ថ្នាក់រៀនមួយកាលចុងឆ្នាំ២០១៤ឲ្យអ្នកវិទ្យាសាស្ត្រវ័យក្មេងទាំងនេះពិសោធន៍ព្រោះយើងទើបដឹងសមត្ថភាពរបស់ពួកគេ ប៉ុន្តែមានតែថ្នាក់ អត់ឧបករណ៍”។
នាយិការងខាងលើសូមអំពាវនាវដល់សប្បុរសជន ជួយជាសម្ភារៈ ឬ ថវិកា ដើម្បីជ្រោងអ្នកវិទ្យាសាស្ត្រវ័យក្មេងទាំង១២នេះឲ្យកាន់តែមានការពិសោធន៍ច្បាស់លាស់។ មួយវិញ ទៀតដើម្បីឲ្យពួកគេក្លាយជាអ្នកវិទ្យាសាស្ត្រពិតៗ នាថ្ងៃអនាគតដ៏ខ្លីខាងមុខដើម្បីជាធនធានជួយអភិវឌ្ឍសង្គមព្រោះថាឥឡូវនេះពួកគេមានគំនិតច្នៃប្រឌិតច្រើនហើយ៕
Subscribe to:
Post Comments (Atom)
Interest relate
loading...
Entri Populer
-
សក់ពោតគឺជា ឱសថបុរាណមួយប្រភេទ ផ្សេងទៀតដែលមានប្រសិទ្ធអស្ចារ្យ ។ វាប្រើជាថ្នាំ បញ្ចុះទឹកនោម ហើយវាក៏អាចជួយ បញ្ហាដែល ទាក់ទងទៅនឹង ប្លោកនោម និង តំរ...
-
ចំនួនសិស្សដែលប្រលងជាប់ទទួលបាននិន្ទេស A មានការកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំនេះ បើប្រៀបធៀបកាលពីឆ្នាំទៅ មានត្រឹមតែ ១១នាក់តែប៉ុន្នោះ ប៉ុន...
-
ទីក្រុង Zhengzhou កាលពីម្សិលមិញ មានរឿងអកុសលមួយបណ្តាលឱ្យក្មេងប្រុសអាយុពីរឆ្នាំបានស្លាប់ដោយសារក្មេងនោះបាន រត់ចូលឡានប្រភេទ SUV ខណះពេលម្តាយរបស...
-
តារា facebook កញ្ញា អូន ឆវី បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង និងហួសចិត្ត ដោយនាងបានបង្ហោះរូបភាពសិចស៊ី រហូតហ៊ាន បញ្ចេញនូវសុដនទាំងគូរ ដ...
-
ដង្ហិត ( RINGWORM BUSH ) ឈ្មោះវិទ្យាសាស្ត្រ ៈ Cassia alata (L.) Roxb. វចនានុក្រមសម្តេចជួន ណាត > ឈ្មោះ ឈើ តូច ស្លឹក ប្រើ ជា ថ្នាំ ស្រែង , ...
-
See You Again by Chinese instrument ពិនចិនជួយShareប្រសិនបើអ្នកគិតថាពិរោះ Posted by Troll យល់ចិត្ត on Sunday, September 20, 2015
-
The Next Generation of Transportation! Posted by World Bulletin on Sunday, April 12, 2015
-
ដំណាំសណ្តែកផ្កាយ (Plukenetia volubilis ) ជាដំណាំសំបូរទៅដោយសារធាតុ Omega 3 , Omega 6 omega 9 ជាសាធាតុដែលមានតំរូវការច្រើនក្នុងទីផ្សារ ហើយក្នុង...
-
សើចទៀតហើយ ធានាថាសើចហ្មង!Like pageដើម្បីទទួលបានClipថ្មីៗ Posted by ប្រុសស្អាត Global News on Friday, October 9, 2015
-
មជ្ឈដ្ឋានវិទ្យាសាស្ត្រ ទើបនឹងរកឃើញអំពីប្រសិទ្ធភាពដ៏អស្ចារ្យរបស់ផ្លែទៀបបារាំង ក្នុងការកម្ទេចកោសិកាមហា រីកកំណាច។ ថ្មីៗនេះ ទស្សនាវដ្តីដ៏ល្បីឈ...
0 Response to "សិស្សថ្នាក់ទី១០បង្កើតវិទ្យុបានជាង ៤០ប៉ុស្តិ៍ បង្កើតទូរសព្ទនិង ឧបករណ៍ជាច្រើន"
Post a Comment