-->

ត្រូវ​ពិនិត្យ​«ព្រហ្ម​ចារីយ៍»​សិន មុន​ចូល​ធ្វើ​ជា​នគរបាល

ស្ត្រីវ័យក្មេងៗ នៅប្រទេសឥណ្ឌូនេស៊ី ដែលចង់ចូលធ្វើការ ជាភ្នាក់ងារនគរបាល ចាំបាច់ត្រូវនៅ«លីវ» និងនៅព្រហ្មចារីយ៍។ សម្រាប់អង្គការអន្តរជាតិ ខាងការការពារសិទ្ធិមនុស្ស បានស្នើឲ្យលុបទំនៀមទំលាប់នេះ ចោលចេញ។បេក្ខនារីជាច្រើន បានរៀបរាប់ថា ខ្លួនត្រូវរងនូវការត្រួតពិនិត្យ ដ៏អាក្រក់ ដើម្បីឲ្យដឹងថា ខ្លួននៅក្រមុំឬយ៉ាងណា បង្ក​ឲ្យ​មាន​ស្លាកស្នាម នៃការឈឺចាប់ និងការខ្មាសអៀន បានដក់ជាប់ក្នុងចិត្ត រហូតមកដល់បច្ចុប្បន្ន។ ពួកនាងៗ ចាំបាច់​ត្រូវ​បានស្រាត ដោះខោអាវចេញទាំងអស់ពីខ្លួន ហើយឈរនៅមុខគ្រូពេទ្យស្ត្រី ដែលបន្ទាប់មក បានលូកម្រាមដៃ​«ចំនួន​ពីរ» ទៅក្នុងទ្វាមាសរបស់ពួកនាង។ បើតាមអាជ្ញាធរនៃប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ការបង្កើតឲ្យមាន នូវការត្រួតពិនិត្យដូច្នេះ ដោយមានតម្រូវការ ចង់​ដឹងឲ្យច្បាស់ថា ពួកនាងនឹងគ្មានជំងឺ«សង្គម»ប្រចាំកាយទេ មុនពេលចូលមកធ្វើជាភ្នាក់ងារនគរបាល។ រហូតមកទល់​នឹងថ្ងៃនេះ ភ្នាក់ងារនគរបាលជាស្ត្រី នៅក្នុងប្រទេសនេះ មានចំនួនតែ៣%ប៉ុណ្ណោះ។ ចំនួននេះ អាចបញ្ជាក់បានថា ការ​ត្រួតពិនិត្យ«ព្រហ្មចារីយ៍» ជាមូលហេតុមួយដែលធ្វើឲ្យស្ត្រី នៅឥណ្ឌូនេស៊ី មិនហ៊ានចុះឈ្មោះ។ប្រភព

ទំព័រនេះឧបត្ថម្ភដោយ Bopha khmer

0 Response to "ត្រូវ​ពិនិត្យ​«ព្រហ្ម​ចារីយ៍»​សិន មុន​ចូល​ធ្វើ​ជា​នគរបាល"

Post a Comment

Interest relate

loading...

Entri Populer