តំបន់អង្គរក្លាយជាកន្លែងដ៏ពេញនិយម សម្រាប់ជនបរទេស-ថតស្រាត?
រយៈពេលចុងក្រោយនេះ នៅតំបន់ប្រាសាទអង្គវត្ត អតីតរាជធានីបូរាណខ្មែរដ៏ល្បីល្បាញ ត្រូវបានគេកត់សម្គាល់ថា មានការពេញនិយមយ៉ាងច្រើន ពីសំណាក់ជនបរទេស មកថតរូបអាក្រាតកាយ បើទោះបីជាអាជ្ញាធរអប្សរា កំពុងចាត់វិធានការចំពោះរឿងនេះក៏ដោយ។
ថ្មីនេះៗ មានរូបភាពថតស្រាតរបស់ជនបរទេសជាច្រើន ត្រូវបានយកមកបង្ហោះ ពាសពេញបណ្តាញសង្គម។ រូបភាពទាំងនោះ បានបង្ហាញឲ្យឃើញថា ជនបរទេស ឬភ្ញៀវទេសចរណ៍ ដែលមកទស្សនាកំសាន្ត ក្នុងប្រទេសកម្ពុជា មានការពេញនិយមយ៉ាងខ្លាំង ក្នុងការយកទិដ្ឋភាពជុំវិញ នៃតំបន់ទេសចរណ៍វប្បធម៌ ដ៏ល្អប្រណិតរបស់ប្រទេសនេះ ដើម្បីសម្រេចសមិទ្ធិផលដ៏ពិសេសរបស់ពួកគេ នោះគឺថតរូបស្រាត។
គ្រាន់តែមួយរយៈពេលនេះ យ៉ាងហោចណាស់ករណីចំនួនពីរ ត្រូវបានអាជ្ញាធរគ្រប់គ្រងតំបន់អង្គរ ហៅកាត់ថា អប្សរា ចាប់បាន។ ករណីទីមួយ បានធ្លាក់ទៅលើបុរសជនជាតិបារាំង ៣នាក់ ដែលទើបតែត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល៦ខែ ដោយព្យួរទោស ហើយបណ្តេញចេញពីស្រុក មិនឱ្យចូលមកកម្ពុជា រយៈពេល៤ឆ្នាំ បន្ទាប់ពីពួកគេបាននាំគ្នាថតស្រាត នៅក្នុងប្រាសាទបន្ទាយក្ដី ចំណាស់តាំងពីជិត១ពាន់ឆ្នាំ។ ករណីក្រោយមកទៀត ធ្លាក់ទៅលើស្រ្តីបរទេស ពីរនាក់ផ្សេងទៀត ដែលត្រូវបានផ្ដន្ទាទោស ដូចគ្នាទៅនឹងយុវជនបារាំងទាំងបីនាក់ខាងលើដែរ។
ប៉ុន្តែ នៅមានករណីជាច្រើនទៀត ដែលបានកើតឡើង មុនប្រតិកម្មរបស់អាជ្ញាធរ។ ក្នុងនោះ មានរូបថតអាក្រាត របស់ស្ត្រីអ្នកបង្ហាញម៉ូតរ៉ូស្ស៊ី និងស្ត្រីអ្នកបង្ហាញម៉ូដចិន ដែលអាជ្ញាធរអះអាងថា កំពុងចាត់វិធានការ«ផ្លូវច្បាប់» ប្រឆាំងម្ចាស់រូបថត ឬក្រុមហ៊ុនដែលធ្វើទង្វើ ដែលគ្មានការអនុញ្ញាតទាំងនេះ។ ករណីចុងក្រោយ ដែលទើបនឹងត្រូវបានបង្ហោះ មកក្នុងបណ្ដាញសង្គមទៀតនោះ គឺរូបថតស្រាតននលគោក របស់ស្រ្តីនិងបុរស ដែលជាជនជាតិបរទេសមួយគូ នៅក្នុងបរិវេណប្រាសាទបូរាណច្រើនកន្លែង។
រូបថតលើកចុងក្រោយនេះ ត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់អ្នកជំនាញថតរូប និងជាតារាបង្ហាញម៉ូដ ជាតិអាល្លឺម៉ង់ លោក ស៊ីម៉ុន ឡូម៉ីយ័រ (Simon Lohmeyer) ដែលមានឯកទេស ខាងថតរូបតាមបែបធម្មជាតិ ដោយប្រើប្រាស់តួអង្គនៅក្នុងរូបរបស់ខ្លួន ឲ្យស្រាតទាំងអស់។ រូបថតបីសន្លឹកក្នុងតំបន់អង្គរ ជាមួយតួអង្គអាក្រាត ដោយពាក់មុខជាសត្វស្វានោះ ត្រូវបានថតនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ និងបន្ទាប់មក ត្រូវបានបង្ហោះនៅលើគេហទំព័រ Dirty របស់លោក ស៊ីម៉ុន។
ចច
Subscribe to:
Post Comments (Atom)
Interest relate
loading...
Entri Populer
-
សក់ពោតគឺជា ឱសថបុរាណមួយប្រភេទ ផ្សេងទៀតដែលមានប្រសិទ្ធអស្ចារ្យ ។ វាប្រើជាថ្នាំ បញ្ចុះទឹកនោម ហើយវាក៏អាចជួយ បញ្ហាដែល ទាក់ទងទៅនឹង ប្លោកនោម និង តំរ...
-
ចំនួនសិស្សដែលប្រលងជាប់ទទួលបាននិន្ទេស A មានការកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំនេះ បើប្រៀបធៀបកាលពីឆ្នាំទៅ មានត្រឹមតែ ១១នាក់តែប៉ុន្នោះ ប៉ុន...
-
ទីក្រុង Zhengzhou កាលពីម្សិលមិញ មានរឿងអកុសលមួយបណ្តាលឱ្យក្មេងប្រុសអាយុពីរឆ្នាំបានស្លាប់ដោយសារក្មេងនោះបាន រត់ចូលឡានប្រភេទ SUV ខណះពេលម្តាយរបស...
-
តារា facebook កញ្ញា អូន ឆវី បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង និងហួសចិត្ត ដោយនាងបានបង្ហោះរូបភាពសិចស៊ី រហូតហ៊ាន បញ្ចេញនូវសុដនទាំងគូរ ដ...
-
ដង្ហិត ( RINGWORM BUSH ) ឈ្មោះវិទ្យាសាស្ត្រ ៈ Cassia alata (L.) Roxb. វចនានុក្រមសម្តេចជួន ណាត > ឈ្មោះ ឈើ តូច ស្លឹក ប្រើ ជា ថ្នាំ ស្រែង , ...
-
See You Again by Chinese instrument ពិនចិនជួយShareប្រសិនបើអ្នកគិតថាពិរោះ Posted by Troll យល់ចិត្ត on Sunday, September 20, 2015
-
The Next Generation of Transportation! Posted by World Bulletin on Sunday, April 12, 2015
-
ដំណាំសណ្តែកផ្កាយ (Plukenetia volubilis ) ជាដំណាំសំបូរទៅដោយសារធាតុ Omega 3 , Omega 6 omega 9 ជាសាធាតុដែលមានតំរូវការច្រើនក្នុងទីផ្សារ ហើយក្នុង...
-
សើចទៀតហើយ ធានាថាសើចហ្មង!Like pageដើម្បីទទួលបានClipថ្មីៗ Posted by ប្រុសស្អាត Global News on Friday, October 9, 2015
-
មជ្ឈដ្ឋានវិទ្យាសាស្ត្រ ទើបនឹងរកឃើញអំពីប្រសិទ្ធភាពដ៏អស្ចារ្យរបស់ផ្លែទៀបបារាំង ក្នុងការកម្ទេចកោសិកាមហា រីកកំណាច។ ថ្មីៗនេះ ទស្សនាវដ្តីដ៏ល្បីឈ...
0 Response to "តំបន់អង្គរក្លាយជាកន្លែងដ៏ពេញនិយម សម្រាប់ជនបរទេស-ថតស្រាត?"
Post a Comment