-->

ពលរដ្ឋ​ជប៉ុន​ដង្ហែ​លិង្គ​​​យក្ស​ដើម្បី​ទទួល​សព្ទសាធុការពរ

ក្រុងតូក្យូ: ពិធី​បុណ្យ​ដង្ហែ​​លិង្គ​ប៉ានដែក ស៊ីណូ កាណាម៉ារ៉ា ម៉ាត្សឹរិ​ ត្រូវ​បាន​ប្រារឰ​​​រៀងរាល់​និទាឃរដូវ​នៅ​ព្រះវិហារ​កាណាយ៉ាម៉ា​ ក្នុង​ក្រុង​កាវ៉ាសាគិ​ ប្រទេស​ជប៉ុន​។ កាលបរិច្ឆេទ​រមែង​ប្រែប្រួល​​ដោយ​​បុណ្យ​​នេះ​​​ធ្វើឲ្យ​​ចំ​ថ្ងៃ​អាទិត្យ​ដើម​សប្ដាហ៍​នៃ​ខែ​មេសា​។ លិង្គ​ជា​វត្ថុ​ដ៏សំខាន់​ក្នុង​ពិធី​ដែល​ត្រូវ​បាន​ផលិត​ពី​ស្ករគ្រាប់ និង​បន្លែ​ឆ្លាក់ រួច​​​​មក​ដង្ហែ​ជា​ក្បួន​មីកូស៊ិ។ មាន​រឿង​តំណាល​ថា បិសាច​ចង្កូម​​ស្រួច​ (យោនី​មាន​ធ្មេញ​ស​ស្ងាច​) លាក់​ខ្លួន​​ក្នុង​យោនី​របស់​នារី​​វ័យក្មេង​ម្នាក់​ និង​បាន​ក្រៀវ​បុរស ២ នាក់​នៅ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​។ ចុងក្រោយ​ នារី​​វ័យក្មេង​នោះ​បាន​រក​ជំនួយ​ពី​ជាង​ដែក​ដែល​បាន​រចនា​លិង្គដែក​មួយ​ដើម្បី​ឲ្យ​បិសាច​ខាំបាក់​​ធ្មេញ​ ដែល​នាំឲ្យ​មាន​ការគោរព​ដល់​លិង្គ​ដែក​រហូត​ដល់​សព្វថ្ងៃ​។ ទីសក្ការៈ​កាណាយ៉ាម៉ា ទទួល​បាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​នារី​​រកស៊ី​ផ្លូវភេទ​ដែល​បួងសួង​ឲ្យ​វត្ថុ​ស័ក្ដសិទ្ធិ​ជួយ​ការពារ​ពួកគេ​ពី​ជំងឺ​ឆ្លង​ផ្សេងៗ​។ គួរ​ឲ្យ​​ជឿ​ថា ទីសក្ការ​លិង្គ​​​ក៏​បាន​ផ្ដល់​ការ​ការពារ​ចំពោះ​ភាព​រីកចម្រើន​នៃ​មុខជំនួញ និង​បក្ខសម្ព័ន្ធ ការសម្រាល​បុត្រ​ប្រកប​ដោយ​សុខភាព អាពាហ៍ពិពាហ៍​ស្មោះស្ម័គ្រ និង​សេចក្ដីសុខ​នៃ​ក្រុម​គ្រួសារ។ ជាអកុសល មិន​ដូច​ពី​ឆ្នាំ​មុន អាកាសធាតុ​ពេល​នេះ​មិន​អំណោយផល​ទេ ដោយ​មាន​ភ្លៀង​ខ្លាំង​ ប៉ុន្ដែ​វា​មិន​បាន​បង្អាក់​ចិត្ដ​អ្នក​ស្វែងរក​ឱកាស​នេះ​ទេ​។ ពិធីបុណ្យ​បាន​ចាប់ផ្ដើម​ក្នុង​ឆ្នាំ ១៩៧៧​ ដែល​ប្រារឰ​ឡើង​ជា​ពិធី​តូចតាច​ប៉ុណ្ណោះ​។ ប៉ុន្ដែ​វា​បាន​រីក​កាន់តែ​ធំ​ឡើងៗ​ រហូត​ដល់​សព្វថ្ងៃ​​​​បុណ្យ​នេះ​ក្លាយ​​ទៅ​ជា​​ទិសដៅ​ទេសចរណ៍​ និង​ជា​ឱកាស​រៃអង្គាស​ប្រាក់​សម្រាប់​សិក្សា​ស្រាវជ្រាវ​ជំងឺ​ហ៊ីវ​។
ប្រជាជន​​គ្រប់​ជាតិសាសន៍​បាន​​មក​ជួបជុំ​គ្នា​នៅក្នុង​ពិធី​នេះ​​ដើម្បី​ទស្សនា​លិង្គ​យក្ស និង​ទទួលទាន​ស្រាបៀរ​​ពេល​​ព្រលឹម​អុរ​។ កន្លែង​ពិធី​ពិតជា​មាន​​មនុស្សម្នា​​​​កុះករ ហើយ​គ្មាន​​វិថី​ណា​មួយ​ត្រូវ​បាន​បិទ​ឡើយ​​នាំ​ឲ្យ​មាន​ការប្រជ្រៀត​គ្នា​មើល​ការដង្ហែ​លិង្គ​យក្ស​។ លិង្គ​និមិត្ត​រូប​ ៣ ​ប្រភេទ​ដែល​ត្រូវ​បាន​ដង្ហែ​នៅ​តាម​វិថី​នានា​គឺជា​កាណាម៉ារ៉ា បូត មីកីស៊ិ​ (លិង្គ​វែង​ពណ៌​ខ្មៅ​) អេលីហ្សាប៊េត មីកូស៊ិ (​លិង្គ​ធំ​ពណ៌​ផ្កាឈូក​) និង​ កាណាម៉ារ៉ា ប៊ីក មីកូស៊ិ (​លិង្គ​រ៉ុក្កែត​ផលិត​ពី​ឈើ​)​។ ពួកវា​ត្រូវ​បាន​ដង្ហែ​តាម​វិថី​​​រយៈពេល​ ២-៣ ​ម៉ោង​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​គយគន់​ ឬ​ក៏​ថតរូប​មុន​ពេល​ត្រឡប់​ទៅកាន់​ទីសក្ការៈ​វិញ​។ ខណៈ​លិង្គ​ទាំង​ ៣ ​នេះ​កំពុង​បង្ហាញ​ខ្លួន​ត្រដែតត្រដឹម នៅ​​​បរិវេណ​ទីសក្កាៈ​ក៏​មាន​កម្មវិធី​សម្ដែង​ និង​ប្រគំ​តន្ដ្រី​ផង​ដែរ​។ តាម​ស្ដង់​លក់​ម្ហូបអាហារ និង​​ភេសជ្ជៈ អាជីវករ​ជប៉ុន​លក់​វត្ថុអនុស្សាវរីយ៍​​បន្ដោង​សោ​​លិង្គ គ្រឿង​អលង្ការ ប៊ិក លិង្គ​ជ័រ និង​នំ​សូ ប្រភព

0 Response to "ពលរដ្ឋ​ជប៉ុន​ដង្ហែ​លិង្គ​​​យក្ស​ដើម្បី​ទទួល​សព្ទសាធុការពរ"

Post a Comment

Interest relate

loading...

Entri Populer