រួមរ័ក ជាមួយសង្សារហើយ ថតវីដេអូ គំរាមទារប្រាក់ ៨ម៉ឺនដុល្លារ
ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ដាក់អន្ទាក់ចាប់ខ្លួនបាន ខណៈដែលគេធ្វើ ដំណើរទៅយកលុយចំនួន ៨ម៉ឺនដុល្លារ ពីក្រុមគ្រួសារស្រ្តីជាសង្សាររបស់ខ្លួន ជាថ្នូរទៅនឹងការមិនបញ្ចេញ ខ្សែវីដេអូ ដែលថតពីសកម្មភាពពួកគេរួមរ័កគ្នា ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបតិ្តការបង្រ្កាបករណីនៃអំពើគំរាមទារប្រាក់ខាងលើនេះ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥កន្លងទៅនេះ ស្ថិតនៅ តាមបណ្តោយផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
ជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ធ្វើការឃាត់ខ្លួនបានខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ លឹម សីហា ហៅ ថត សីហា មានមុខងារជា យោធានៅអង្គភាពឆ័ត្រយោង ៩១១ ។ ចំណែកភាគីខាងស្រ្តីរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណ នោះឡើយ ដោយគ្រាន់តែដឹងថា ជាកូនអ្នកមាន ហើយមានទីលំនៅក្នុងសង្កាត់ជ្រោយចង្វា ក្បែរកន្លែង សមត្ថកិច្ចឃាត់ខ្លួន។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ សមត្ថកិច្ចមិនបានផ្តល់ព័ត៌មានអ្វីលម្អិតដល់អ្នកកាសែតនោះឡើយ ប៉ុន្តែ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមករវាងជនសង្ស័យនិងស្រ្តីកូនអ្នកមានខាងលើនេះ បាន ស្រឡាញ់គ្នា ហើយពេលរួមរ័កគ្នាជនសង្ស័យបានលួចថតវីដេអូទុក។ លុះក្រោយមកស្រាប់តែជនសង្ស័យ បានយកវីដេអូខាងលើទៅឲ្យសង្សាររបស់ខ្លួនមើល រួចហើយធ្វើការគំរាមទារប្រាក់ចំនួន ៨ម៉ឺនដុល្លារ ជាថ្នូ ទៅនឹងការមិនបញ្ចេញខ្សែវីដេអូខាងលើនេះជាសាធារណៈ ។ លុះនៅមុនចាប់ខ្លួនរវាងជនសង្ស័យ និងភាគី ខាងក្រុមគ្រួសារស្រ្តីរងគ្រោះ ក៏បានឯកភាពគ្នាធ្វើការដោះដូរ ដោយយកខ្សែអាត់ វីដេអូនោះទៅប្រគល់ឲ្យ ក្រុមគ្រួសារស្រ្តីរងគ្រោះជាថ្នូរនឹងការប្រគល់លុយ ៨ម៉ឺនដុល្លារឲ្យ ហើយពេលជនសង្ស័យធ្វើដំណើរទៅយកលុយ ក៏ត្រូវសមត្ថកិច្ចកង រាជអាវុធហត្ថ ដែលទទួលបានបណ្តឹងពីភាគីជនរងគ្រោះធ្វើការឃាត់ខ្លួនបាន តែម្តង៕
Subscribe to:
Post Comments (Atom)
Interest relate
loading...
Entri Populer
-
សក់ពោតគឺជា ឱសថបុរាណមួយប្រភេទ ផ្សេងទៀតដែលមានប្រសិទ្ធអស្ចារ្យ ។ វាប្រើជាថ្នាំ បញ្ចុះទឹកនោម ហើយវាក៏អាចជួយ បញ្ហាដែល ទាក់ទងទៅនឹង ប្លោកនោម និង តំរ...
-
ចំនួនសិស្សដែលប្រលងជាប់ទទួលបាននិន្ទេស A មានការកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំនេះ បើប្រៀបធៀបកាលពីឆ្នាំទៅ មានត្រឹមតែ ១១នាក់តែប៉ុន្នោះ ប៉ុន...
-
ទីក្រុង Zhengzhou កាលពីម្សិលមិញ មានរឿងអកុសលមួយបណ្តាលឱ្យក្មេងប្រុសអាយុពីរឆ្នាំបានស្លាប់ដោយសារក្មេងនោះបាន រត់ចូលឡានប្រភេទ SUV ខណះពេលម្តាយរបស...
-
តារា facebook កញ្ញា អូន ឆវី បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង និងហួសចិត្ត ដោយនាងបានបង្ហោះរូបភាពសិចស៊ី រហូតហ៊ាន បញ្ចេញនូវសុដនទាំងគូរ ដ...
-
ដង្ហិត ( RINGWORM BUSH ) ឈ្មោះវិទ្យាសាស្ត្រ ៈ Cassia alata (L.) Roxb. វចនានុក្រមសម្តេចជួន ណាត > ឈ្មោះ ឈើ តូច ស្លឹក ប្រើ ជា ថ្នាំ ស្រែង , ...
-
See You Again by Chinese instrument ពិនចិនជួយShareប្រសិនបើអ្នកគិតថាពិរោះ Posted by Troll យល់ចិត្ត on Sunday, September 20, 2015
-
The Next Generation of Transportation! Posted by World Bulletin on Sunday, April 12, 2015
-
ដំណាំសណ្តែកផ្កាយ (Plukenetia volubilis ) ជាដំណាំសំបូរទៅដោយសារធាតុ Omega 3 , Omega 6 omega 9 ជាសាធាតុដែលមានតំរូវការច្រើនក្នុងទីផ្សារ ហើយក្នុង...
-
សើចទៀតហើយ ធានាថាសើចហ្មង!Like pageដើម្បីទទួលបានClipថ្មីៗ Posted by ប្រុសស្អាត Global News on Friday, October 9, 2015
-
មជ្ឈដ្ឋានវិទ្យាសាស្ត្រ ទើបនឹងរកឃើញអំពីប្រសិទ្ធភាពដ៏អស្ចារ្យរបស់ផ្លែទៀបបារាំង ក្នុងការកម្ទេចកោសិកាមហា រីកកំណាច។ ថ្មីៗនេះ ទស្សនាវដ្តីដ៏ល្បីឈ...
0 Response to "រួមរ័ក ជាមួយសង្សារហើយ ថតវីដេអូ គំរាមទារប្រាក់ ៨ម៉ឺនដុល្លារ"
Post a Comment