-->

បុរសវ័យ៤៣ឆ្នាំសល់ជីវិតរស់តែ៣ឆ្នាំទៀត ដោយសារជំងឺមហារីកខួរក្បាលដែលបង្កឡើងដោយការប្រើប្រាស់ ទូរស័ព្ទដៃ ច្រើនជាង៦ម៉ោង ក្នុងមួយថ្ងៃ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាអ្នកជំនួញ វ័យ៤៣ឆ្នាំម្នាក់ មានឈ្មោះថា Ian Phillips រស់នៅ ក្នុងទីក្រុង ខាឌីវ (Cardiff) នៃប្រទេស វ៊ែល (Wales) បានកើតដុំសាច់ នៅក្នុងខួរក្បាល ដ៏សាហាវ និងបង្កទៅជា ជំងឺមហារីក ខួរក្បាល បន្ទាប់ពី ចំណាយពេល រហូតដល់ទៅ ៦ម៉ោង ក្នុងមួយថ្ងៃ ក្នុងការប្រើប្រាស់ ទូរស័ព្ទដៃ របស់គាត់។ ប្រភពដដែល បានបន្តទៀតថា លោក Phillips បានទៅព្យាបាល នៅឯមន្ទីរពេទ្យ ជាមួយនឹង អាការៈឈឺក្បាល ដ៏អាក្រក់មួយ ខណៈលោក Phillips ទទួលបានដំណឹង ពីគ្រូពេទ្យថា គាត់កើតមានដុំសាច់ នៅក្នុងខួរក្បាល ទំហំប៉ុនក្រូចឆ្មា និងមានជីវិត អាចរស់នៅ ត្រឹមតែ រយៈពេល ៣ឆ្នាំទៀតប៉ុណ្ណោះ។ លោក Phillips បានអះអាងថា អាការៈរបស់គាត់ គឺបានបង្កឡើង ដោយការប្រើប្រាស់ ទូរស័ព្ទដៃ ដោយគាត់គឺជា អ្នកគ្រប់គ្រង ប្រតិបត្តិការ ក្នុងក្រុមហ៊ុនមួយ ដែលតម្រូវឲ្យគាត់ ចំណាយពេល ជាង ១០០ម៉ោង ក្នុង១ខែ ក្នុងការប្រើប្រាស់ និងនិយាយទូរស័ព្ទ។ ជំនួសឲ្យការព្យាបាល ដោយប្រើប្រាស់គីមី និងកាំរស្មីអ៊ិច ដើម្បីគ្រប់គ្រង ស្ថានភាព ជំងឺមហារីក ដ៏កាចសាហាវនេះ លោក Phillips ទទួលបាន ថ្នាំពេទ្យជំនួសវិញ ហើយត្រូវផ្លាស់ប្តូរ របបអាហារ និងហាត់ប្រាណ ឲ្យបានទៀតទាត់។
ជាមួយគ្នានេះដែរ បន្ទាប់ពីលោក Phillips ទទួលរងគ្រោះ ដោយសារ ជំងឺមហារីក ដ៏កាចសាហាវ ដែលបណ្តាល មកពី ការប្រើប្រាស់ ទូរស័ព្ទដៃនេះ គាត់ក៏បាន ចាប់ផ្តើមយុទ្ធនាការ ដើម្បីធ្វើឲ្យ អ្នកដទៃ បានដឹងពី គ្រោះថ្នាក់ និងហានិភ័យ នៃការប្រើប្រាស់ ទូរស័ព្ទដៃ ខណៈគាត់ បានបញ្ជាក់ឲ្យដឹងថា កុមារងាយរងគ្រោះបំផុត។ លោក Phillips បាននិយាយថា “រឿងដំបូងដែលខ្ញុំ បានសួរទៅកាន់ វេជ្ជបណ្ឌិតគឺ អ្វីដែលបានបង្ក ឲ្យខ្ញុំក្លាយទៅជា យ៉ាងនេះ? ប៉ុន្តែខ្ញុំបានដឹងថា វាកើតឡើង ដោយសារតែ ការប្រើប្រាស់ ទូរស័ព្ទដៃ ហួសកម្រិត។ ខ្ញុំប្រើប្រាស់វា ស្ទើរគ្រប់ពេលវេលា។ ខ្ញុំពិតជា ព្រួយបារម្ភ អំពីការប្រើប្រាស់ទូរស័ព្ទ របស់ក្មេងៗ ដទៃទៀតណាស់។ លលាដ៏ក្បាល របស់ពួកគេ មានសភាពទន់ ហើយជាតិវិទ្យុសកម្ម ដែលភាយចេញ ពីឧបករណ៏ទាំងនោះ អាចជ្រាបចូល ទៅក្នុងខួរក្បាល ពួកគេ កាន់តែងាយស្រួល។” លោក Phillips បាននិយាយទៀតថា “ខ្ញុំប្រាប់ទៅ មនុស្សដទៃទៀតថា ជំងឺមហារីករបស់ខ្ញុំ ត្រូវបានបង្កឡើង ដោយការប្រើប្រាស់ ទូរស័ព្ទដៃ ច្រើនជាង៦ម៉ោង ក្នុងមួយថ្ងៃ៕ប្រភព ខ្មែរឡូត | news.asiantown.net

0 Response to "បុរសវ័យ៤៣ឆ្នាំសល់ជីវិតរស់តែ៣ឆ្នាំទៀត ដោយសារជំងឺមហារីកខួរក្បាលដែលបង្កឡើងដោយការប្រើប្រាស់ ទូរស័ព្ទដៃ ច្រើនជាង៦ម៉ោង ក្នុងមួយថ្ងៃ"

Post a Comment

Interest relate

loading...

Entri Populer