-->

ស្អក ក អាច​បណ្តាលមកពី​អ្វី​?

ជាទូទៅ ការ​ស្អក​ក ត្រូវ​បាន​បង្កឡើង​ដោយ​ការ​រលាក ឬ​ការប៉ះពាល់​ទៅលើ​សន្ទះ​សំលេង​។ បំពង់​សំលេង គឺជា​ផ្នែក​មួយ នៃ​ប្រព័ន្ធ​ដកដង្ហើម ដែល​មាន​សន្ទះ​សំលេង​។ សន្ទះ​សំលេង គឺជា​បន្ទះ​ពីរ នៃ​សាច់ដុំ​ដែល​បង្កើតបាន​ជា​អក្សរ V នៅក្នុង​បំពង់​សំលេង​។ នៅពេលដែល​យើង​ច្រៀង ឬ​និយាយ សន្ទះ​សំលេង​ញ័រ និង​បង្កើតបាន​ជា​សំលេង​។​ ​ការ​ស្អក​ក ក៏​អាច​ត្រូវ​បាន​បង្កឡើង​ដោយ​បញ្ហា​ជាច្រើន​ផងដែរ​។ មូលហេតុ​ទូទៅ​បំផុត នៃ​ការ​ស្អក​ក គឺ​ការ​រលាក​បំពង​សំលេង​ស្រួចស្រាវ ដែល​ត្រូវ​បាន​បង្កឡើង​ដោយ ការឆ្លង​មេរោគ​នៅ​នឹង​ផ្លូវដង្ហើម​ខាងលើ និង​ការប្រើ​សម្លេង​ច្រើនពេក ដូច​ជា​ការ​ច្រៀង​ជាដើម​។​ ​មូលហេតុ​ដទៃទៀត នៃ​ការ​ស្អក​ក រួមមាន ៖ -​ ​ដុំ ឬ​គីស នៅ​នឹង​សន្ទះ​សំលេង​ -​ ​ការ​ច្រាល​អាស៊ីត​ក្រពះ ចូល​ក្នុង​បំពង់​អាហារ​ -​ ​អា​លែ​ក​ស៊ី​ -​ ​ការ​ហឺត​កាកសំណល់​តាម​ផ្លូវដង្ហើម​ -​ ​ការជក់បារី​ -​ ​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ីត​ -​ ​ការ​ប៉ះ​ទៅលើ​សន្ទះ​សំលេង ឬ​បំពង់​សំលេង​ -​ ​បញ្ហា​ប្រព័ន្ធ​ប្រសាទ​ -​ ​ជំងឺមហារីក​បំពង់​សំលេង​៕

0 Response to "ស្អក ក អាច​បណ្តាលមកពី​អ្វី​?"

Post a Comment

Interest relate

loading...

Entri Populer