-->

មូលនិធិបាយ័ន ដែលមានទឹកប្រាក់ចំនួន ១.០០០.០០០ ( មួយលានដុល្លាអាមេរិក )​ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ជា

មូលនិធិបាយ័ន ដែលមានទឹកប្រាក់ចំនួន ១.០០០.០០០ ( មួយលានដុល្លាអាមេរិក ) ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ជា នាព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥ ។ នេះគឺជាមូលនិធិឆ្នាំទីបី របស់សប្បុរសជន ក្នុងនាមខ្ញុំជាប្រធានមូលនិធិជំនួសមុខអោយសប្បុរសជន ពិតជាសប្បាយរីករាយណាស់ ។ សូមជម្រាបថា : មន្ទីរពេទ្យគន្ធបុប្ផាជាឈ្មោះរបស់ព្រះនាងគន្ធបុប្ផា ដែលតំណាងអោយសេចក្តីសង្គ្រោះកុមារកម្ពុជាគ្រប់ស្រទាប់វណ្ណៈដែលមិនត្រូវបង់ប្រាក់ឡើយ ។ កុមារជាច្រើនពាន់នាក់ត្រូវបានសង្គ្រោះជារៀងរាល់ខែ ។ សូមអគុណលោក ដុកទ័ររិចនឺរ ដែលមានដើមកំណើតមកពីប្រទេសស្វីស បានគៀងគរថវិការមនុស្សធម៌ពីក្រៅប្រទេសស្ទើរតែពាក់កណ្តាលជីវិតរបស់លោកដើម្បីជួយកុមារកម្ពុជា ។ ក្នុងនោះមន្ទីរពេទ្យមួយនេះក៏មានការគាំទ្រពីប្រមុខរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ទឹកប្រាក់មនុស្សធម៌ជារៀងរាល់ឆ្នាំផងដែរ ជាពិសេសមូលនិធិបាយ័ននៅតែបន្តផ្តល់មូលនិធិនេះជាបន្តបន្ទាប់នៅថ្ងៃខាងមុខបន្ថែមទៀត ។

0 Response to "មូលនិធិបាយ័ន ដែលមានទឹកប្រាក់ចំនួន ១.០០០.០០០ ( មួយលានដុល្លាអាមេរិក )​ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ជា"

Post a Comment

Interest relate

loading...

Entri Populer