ចាប់បានស្រោមអនាម័យក្លែងក្លាយ ៣លានស្រោម
អាជ្ញាធរមានសមត្ថកិច្ចក្រុងសៀងហៃ ប្រទេសចិន បានឃាត់ខ្លួនមនុស្ស ៩នាក់ ព្រមទាំងរឹបអូសស្រោមអនាម័យក្លែងក្លាយម៉ាក Jissbon និង Durex យ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីឆ្មក់ចូលកន្លែងធ្វើចិញ្ចៀនតម្លៃ ១២លានយាន់ ដែលកំពុងរីកដុះដាលក្នុងខេត្ត-ក្រុង៧។ នេះបើតាមការចុះផ្សាយលើសារព័ត៌មាន Shanghaiist កាលពីថ្ងៃពុធម្សិលមិញ។ ក្រុមអាជ្ញាធរចិនបានទទួលរបាយការណ៍តាំងពីខែឧសភា ឆ្នាំ២០១៤ កន្លងទៅថា មានការសង្ស័យចំពោះស្ត្រីម្នាក់ ព្រមទាំងបុគ្គលិកជាច្រើននាក់ទៀត កំពុងផលិតស្រោមអនាម័យក្លែងក្លាយក្នុងបរិមាណដ៏ច្រើន នៅបន្ទប់ក្រោមដី នាស្រុក Yangpu ក្រុងសៀងហៃ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីដែលចូលរួមក្នុងប្រតិបត្តិការ។
ជនល្មើសទាំងនោះ បានលក់ស្រោមអនាម័យក្នុងប្រអប់មានម៉ាកត្រឹមត្រូវ ទៅឲ្យអ្នកចែកចាយបន្ត។ គេជឿជាក់ថា ស្រោមអនាម័យក្លែងក្លាយជាច្រើន បានលក់ចេញពាសពេញក្រុងសៀងហៃ និងបណ្ដាខេត្តមួយចំនួនទៀតដូចជា Henan, Anhui, Zhejiang, Hubei, Guangdong, Jiangsu and Shaanxi រួចទៅហើយ។
ក្នុងប្រតិបត្តិការលើកនេះ អាជ្ញាធរចិនបង្ក្រាបស្រោមអនាម័យក្លែងក្លាយបានប្រមាណ ៣លានស្រោម។ បើតាមមន្ត្រីឱសថនិងអាហារ បានបញ្ជាក់ថា ស្រោមអនាម័យខ្វះគុណភាពត្រូវគេលក់ទៅឲ្យសណ្ឋាគារតូចៗ ហើយភាគច្រើន ស្រោមអនាម័យទាំងនោះមានផ្ទុកជាតិពុលក្នុងកម្រិតខ្ពស់៕news.sabay & shanghaiist
Subscribe to:
Post Comments (Atom)
Interest relate
loading...
Entri Populer
-
សក់ពោតគឺជា ឱសថបុរាណមួយប្រភេទ ផ្សេងទៀតដែលមានប្រសិទ្ធអស្ចារ្យ ។ វាប្រើជាថ្នាំ បញ្ចុះទឹកនោម ហើយវាក៏អាចជួយ បញ្ហាដែល ទាក់ទងទៅនឹង ប្លោកនោម និង តំរ...
-
ចំនួនសិស្សដែលប្រលងជាប់ទទួលបាននិន្ទេស A មានការកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំនេះ បើប្រៀបធៀបកាលពីឆ្នាំទៅ មានត្រឹមតែ ១១នាក់តែប៉ុន្នោះ ប៉ុន...
-
ទីក្រុង Zhengzhou កាលពីម្សិលមិញ មានរឿងអកុសលមួយបណ្តាលឱ្យក្មេងប្រុសអាយុពីរឆ្នាំបានស្លាប់ដោយសារក្មេងនោះបាន រត់ចូលឡានប្រភេទ SUV ខណះពេលម្តាយរបស...
-
តារា facebook កញ្ញា អូន ឆវី បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង និងហួសចិត្ត ដោយនាងបានបង្ហោះរូបភាពសិចស៊ី រហូតហ៊ាន បញ្ចេញនូវសុដនទាំងគូរ ដ...
-
ដង្ហិត ( RINGWORM BUSH ) ឈ្មោះវិទ្យាសាស្ត្រ ៈ Cassia alata (L.) Roxb. វចនានុក្រមសម្តេចជួន ណាត > ឈ្មោះ ឈើ តូច ស្លឹក ប្រើ ជា ថ្នាំ ស្រែង , ...
-
See You Again by Chinese instrument ពិនចិនជួយShareប្រសិនបើអ្នកគិតថាពិរោះ Posted by Troll យល់ចិត្ត on Sunday, September 20, 2015
-
The Next Generation of Transportation! Posted by World Bulletin on Sunday, April 12, 2015
-
ដំណាំសណ្តែកផ្កាយ (Plukenetia volubilis ) ជាដំណាំសំបូរទៅដោយសារធាតុ Omega 3 , Omega 6 omega 9 ជាសាធាតុដែលមានតំរូវការច្រើនក្នុងទីផ្សារ ហើយក្នុង...
-
សើចទៀតហើយ ធានាថាសើចហ្មង!Like pageដើម្បីទទួលបានClipថ្មីៗ Posted by ប្រុសស្អាត Global News on Friday, October 9, 2015
-
មជ្ឈដ្ឋានវិទ្យាសាស្ត្រ ទើបនឹងរកឃើញអំពីប្រសិទ្ធភាពដ៏អស្ចារ្យរបស់ផ្លែទៀបបារាំង ក្នុងការកម្ទេចកោសិកាមហា រីកកំណាច។ ថ្មីៗនេះ ទស្សនាវដ្តីដ៏ល្បីឈ...
0 Response to "ចាប់បានស្រោមអនាម័យក្លែងក្លាយ ៣លានស្រោម"
Post a Comment