-->

ព្រឹត្តិការណ៏ធម្មជាតិ៣ក្នុងពេលតែមួយ

ថ្ងៃទី២១ស្អែកនេះម៉៥: ៤៥ នាទីព្រឹកជាថ្ងៃដែលលោកអ្នកអាចឃើញថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តជាថ្មីម្តងទៀតហើយស្របពេលដែលផែនដីទទួលរងបាតុភូតសូរ្យគ្រាសនិងSuper Moon ជាអភូតហេតុដ៏កំរដែលកើតមានលើផែនដីរបស់យើងនេះ។ ថ្ងៃនេះ ២០ មីនា ២០១៥ នេះសូរ្យគ្រាសមានវត្តមានស្រមោលខ្មៅលើផែនដី ដែលអាចមើលឃើញបាននៅប្រទេសនៅសហគមន៏អឺរ៉ុប Greenland Iceland អង់គ្លេស ប្រជុំកោះFaroe ដែលមានប្រជាជនជាង៥០០០០នាក់និងផ្នែកខ្លះនៃសហរដ្ឋអាមេរិក ដែលមានរយៈពេល២នាទីនិង២០វិនាទី។ ព្រះចន្ទ័មានទំហំធំជាងមុនដោយរំកិលតាមគន្លងមកជិតផែនដីក្នុងរយៈចំងាយ357,584 គ.ម ជាពេលវេលាដែលអ្នកថតរូបចូលចិត្តនិងលំហែអារម្មណ៏។សូរ្យគ្រាសកើតឡើងនៅពេលដែលព្រះចន្ទ័ធ្វើដំណើរតាមគន្លងមកស្ថិតនៅចន្លោះភពផែនដីនិងព្រះអាទិត្យដែលព្រះចន្ទ័ធ្វើជាភពបាំងពន្លឺព្រះអាទិត្យជះស្រមោលមកលើផែនដី ។

0 Response to "ព្រឹត្តិការណ៏ធម្មជាតិ៣ក្នុងពេលតែមួយ"

Post a Comment

Interest relate

loading...

Entri Populer