-->

ទូរស័ព្ទ ២០ម៉ូដែល​​​មាន​​វិទ្យុសកម្ម​ខ្លាំង​បំផុត

សម្រាប់​ទូរស័ព្ទ​ដៃ​ដែល​អនុញ្ញាត​ឱ្យ​ដាក់​លក់​លើ​ទីផ្សារ​របស់​អាមេរិក​បាន ត្រូវ​ឆ្លងកាត់​គណៈកម្មការ​គមនាគមន៍​សហព័ន្ធ​ដើម្បី​ត្រួតពិនិត្យ​​កម្រិត​ស្រូប​វិទ្យុសកម្ម​ជាក់លាក់ (Specific Absorption Rate) ឬ​កម្រិត SAR ត្រូវ​ទាប​ជាង ១,៦វ៉ាត់​ក្នុង​ចម្ងាយ ១គីឡូម៉ែត្រ។ សារព័ត៌មាន CNET ចាប់​តាំង​ពី​បាន​ស្រាវជ្រាវ​ទូរស័ព្ទ​ពី​​​កម្រិត​​ស្រូប​វិទ្យុសកម្ម​អស់​រយៈពេល​ជាង ១០ឆ្នាំ ពេល​នេះ​គេ​បាន​រក​ឃើញ​ទូរស័ព្ទ​ចំនួន ២០គ្រឿង​ដែល​មាន​កម្រិត SAR នេះ​ខ្ពស់​បំផុត។ វិទ្យុសកម្ម​កំពុង​ស្ថិត​ក្នុង​ក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មនុស្ស រហូត​អាច​ប្រឈម​ជំងឺ​មហារីក​ខ្ពស់។ យ៉ាងណា អ្នក​ស្រាវជ្រាវ​មួយ​ចំនួន ជំទាស់​មិន​យល់​ស្រប​ការ​លើកឡើង​នេះ​ទេ ដូច្នេះ​ការ​ស្រាវជ្រាវ​នៅ​តែ​បន្ត​ធ្វើ ដើម្បី​តាមដាន​លទ្ធផល​នៃ​ការ​ប្រើ​ឧបករណ៍​មាន​វិទ្យុសកម្ម​ខ្ពស់។ ផ្អែក​តាម​ការ​ធ្វើតេស្ត​របស់​គណៈកម្មការ​គមនាគមន៍​សហព័ន្ធ​ឱ្យ​ដឹង​ថា កម្រិត​វិទ្យុសកម្ម​ឡើង​ខ្ពស់​លើ​ទូរស័ព្ទ​គឺ​អាស្រ័យ​លើ​ក្រុម​បញ្ជូន (transmission band) ដែល​ទូរស័ព្ទ​ខ្លះ​អាច​ប្រើ band ច្រើន​ខណៈ​ពេល​កំពុង​សន្ទនា​តាម​ទូរស័ព្ទ។ តាមរយៈ​នេះ នឹង​ធ្វើ​ឱ្យ​ទូរស័ព្ទ​មាន​វិទ្យុសកម្ម​ខ្ពស់​ជាង​ការ​ប្រើប្រាស់​ធម្មតា​ទៅទៀត។ ខាង​ក្រោម​នេះ គឺ​ជា​ទូរស័ព្ទ​ចំនួន ២០ម៉ូដែល​ដែល​គេហទំព័រ CNET ស្រាវជ្រាវ​ឃើញ​ថា​មាន​កម្រិត​វិទ្យុសកម្ម​ខ្ពស់​បំផុត៖ ប្រភព
១) Motorola Droid Maxx
២) Motorola Droid Ultra
៣) Motorola Moto E
៤) Alcatel One Touch Evolve
៥) Huawei Vitria
៦) Kyocera Hydro Edge
៧) Kyocera Kona
៨) Kyocera Hydro XTRM
៩) Nokia Asha 503
១០) BlackBerry Z30
១១) ZTE Source
១២) ZTE Warp 4G
១៣) Nokia Lumia 925
១៤) Nokia Lumia 928
១៥) Kyocera Hydro Elite
១៦) T-Mobile Prism 2
១៧) Sprint Vital
១៨) Sprint Force
១៩) Huawei Pal
២០) Kyocera Hydro Plus

0 Response to "ទូរស័ព្ទ ២០ម៉ូដែល​​​មាន​​វិទ្យុសកម្ម​ខ្លាំង​បំផុត"

Post a Comment

Interest relate

loading...

Entri Populer