ភ្នំពេញ៖ ក្រុមក្មេងស្ទាវ មួយក្រុមមានគ្នា៤នាក់ បើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ន.ប ១៥៥៨ ក្នុងល្បឿន យ៉ាងលឿន បានប្រជែងរថយន្ត មួយគ្រឿងនៅពីមុខ ស្រាប់តែវាក់អើនឹងម៉ូតូមួយគ្រឿងមកពីខាងមុខ បណ្តាលឲ្យរេចង្កូត ធ្លាក់មកខាង ឆ្វេងដៃ ក្រឡាប់ផ្ងារជើងតែម្តង ប៉ុន្តែសំណាងល្អ ក្រុមក្មេងស្ទាវទាំងនេះត្រឹម រងរបួសស្រាល ប៉ុណ្ណោះ ។
គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយអម្ពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
សាក្សីនៅកន្លែងកើតហេតុនិយាយថា រថយន្តមួយគ្រឿងនេះ ធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច ពោលចូល មករាជធានីភ្នំពេញវិញ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់មុខហាងលក់កូនឈើ ស្រាប់តែប្រជែងរថយន្តនៅពីមុខ ក៏វាក់អើនឹងម៉ូតូមកពីមុខផងដែរនោះ ក៏រេចង្កូតក្រឡាប់ផ្ងារជើងតែម្តង។
ប្រភព
ទំព័រនេះឧបត្ថម្ភដោយ Bopha khmer
Videos shared
|
Videos shared |
Top Funny Videos |
Top Funny Videos |
Top Funny Videos |
Top Funny Videos |
0 Response to "ក្រុមក្មេងស្ទាវ បើករថយន្ត ស្លាកលេខ ន.ប ប្រជែងតាមផ្លូវ ក្រឡាប់ផ្ងារជើង សំណាងល្អ របួសស្រាល"
Post a Comment